ពលករខ្មែរ​ បន្ដសម្រុកចូលប្រទេស​ កំពុងកកកុញនៅច្រកទ្វារអន្ដរជាតិព្រំ​​ និងបានឡែម ក្រសួងកំពុងពិនិត្យលទ្ធភាពជួយបន្ថែម!

ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បន្ដសម្រុកចូលមកស្រុកកំណើត ក្នុងប្រទេសកម្ពុជាវិញ។ សម្រាប់ច្រកទ្វារអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងបានឡែម​ ខេត្ដបាត់ដំបង​ ជាប់ខេត្ដច័ន្ទបុរី ថៃ កំពុងកកកុញដោយពលករខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ។ សេចក្ដីរាយការណ៍ពីកាសែតថៃ បានឲ្យដឹងនៅមុននេះថា ពលករខ្មែរកំពុងកកស្ទះនៅច្រកទ្វារចាន់បុរី ដើម្បីបំពេញបែបបទចូលមកស្រុកកំណើតវិញ ដោយសារតែទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជាកាន់តែអាក្រក។…

អានបន្ត...

ឆ្នាំនេះ​ តំបន់ខ្លះមិនសម្បូរទឹកភ្លៀងហើយ​ ឥឡូវត្រូវជួបកូនរដូវប្រាំងមួយទៀត!

ឆ្នាំ​នេះ​ តំបន់ខ្លះ​មិនសូវសម្បូរទឹកភ្លៀងហើយ​ នៅ​ជួបកូនរដូវប្រាំងទៀត។​ តាមរយៈសេចក្ដីជូនដំណឹង​របស់​ក្រសួងធនធាន​ទឹក​ និងឧតុនិយម​ កូនរដូវប្រាំងនឹងចាប់ផ្ដើមអូសបន្លាយពីស្អែកនេះទៅហើយ។ កូនរដូវប្រាំងឆ្នាំ​២០២៥​ រយៈពេល​ប្រមាណ ១ខែ​ គឺចាប់​ផ្ដើម​ពី​ទី​២២ ខែកក្កដា​​​ ដល់ថ្ងៃ​ទី១០​ខែ​សីហា។​ ក្នុង​រយៈ​ពេល​នេះ​ បរិមាណ​ទឹកភ្លៀង​នឹង​ថយ​ចុះ​ ដែលក្រសួងបង្ហាញការព្រួយបារម្ភ​ ហើយ​ក្រើន​រំលឹក​ឲ្យ​ប្រជា​កសិករ​ប្រើប្រាស់​ទឹកដោយសន្សំសំចៃ​​​ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ នៅ​ក្នុង​សេចក្ដីជូនដំណឹងដដែល​បាន​ព្យាករណ៍​ថា​​ តំបន់វាលទំនាប​ និង​តំបន់ខ្ពង់រាប​…

អានបន្ត...

កម្ពុជា-ថៃ ទើបអនុវត្ដកិច្ចព្រមព្រៀង! នេះជាភាពខុសគ្នារវាងកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌ និងកិច្ចព្រមព្រៀងសន្ដិភាព

បន្ទាប់បើកកាណុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកងទ័ពកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនអស់រយៈពេលជិត ១សប្ដាហ៍ ពោល​គឺ​ចាប់​តាំង​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ​២០២៥ ឥឡូវកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌមួយ ត្រូវបានអនុវត្ដចាប់ពីពាក់កណ្ដាលយប់រំលងអាទ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះមានន័យថាសង្គ្រាម ត្រូវបានបិទបញ្ចប់ទាំងស្រុង ហើយឬនៅ? ចម្លើយ គឺមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។ ប៉ុន្ដែបទឈប់បាញ់បន្ទាន់ដោយឥតលក្ខណៈនេះ គឺជំហ៊ានដ៏មានសារសំខាន់មួយ ឈានទៅរកសន្ដិភាពពេញលេញ តាមរយៈកិច្ចចរចាដោយសន្ដិវិធីទាំងផ្លូវទូត បច្ចេកទេសព្រំដែន…

អានបន្ត...

ក្រោយជះកំហឹងមួយប្រាវដាក់អ្នករិះគន់ ឥឡូវ ប៉ីប៉ីឌី រំលែកថវិកាសម្បុរសធម៌សម្រាប់គ្រួសារយោធិនពលី

មុនពន្លះអ្នករិះគន់ដែលបារម្ភរឿងចាត់ចែងជំនួយសប្បុរសធម៌មិនបានត្រឹមត្រូវកាលពីព្រឹកម៉ិញ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដដែលនេះ ប៉ីប៉ីឌី បានបង្ហើបពីគម្រោងជួយដល់គ្រួសារយុទ្ធជនពលីក្នុងសមរភូមិជួរមុខនូវទឹកប្រាក់ដែលខ្លួនទទួលបានពីសប្បុរសជន។ បើតាមអ្នកជំនួញអនឡាញ និងជាតារាសម្ដែងល្បីឈ្មោះរូបនេះ ទឹកប្រាក់សរុបដែលទទួលបានពីសម្បុរសជនតាមរយៈការអំពាវនាវរបស់លោក គិតត្រឹម​រសៀល​ថ្ងៃ​ទី២៩ ខែ​កក្កដា នេះ គឺមានជាង ៨០ប៉ឺនដុល្លារ។ រូប​លោក​កំពុងរៀបចំ ថវិកាសម្រាប់ផ្ដល់ជូនគ្រួសារពលី ដោយលោកបានបង្ហោះភ្ជាប់ជាមួយរូបថតយុទ្ធជនពលីទាំងនោះដោយក្ដីសោកសៅ។ ប៉ីប៉ីឌី៖ “ខ្ញុំសូមគោរពនិង…

អានបន្ត...

ប្រកាសបើកដំណើរការរដូវកាលទី២ ភ្លាម កម្មវិធី RAPPER FIGHTER ទទួលបេក្ខជន ៥០០នាក់ បាត់!

 “RAPPER FIGHTER” រដូវកាលទី២ ឆ្នាំ២០២៥ ប្រកាសបើកទទួលបេក្ខជនជាផ្លូវការ ជាមួយនឹងការបង្ហាញវត្ដមានផលិតករ និងគ្រូបង្រឹកវ័យក្មេងល្បីៗ។ កម្មវិធីកម្សាន្ដបែបយុវវ័យ ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយលើកកម្ពស់វិស័យរ៉េបនៅកម្ពុជា ស្របពេលដែលយុវវ័យកាន់តែច្រើនឡើងបានបង្ហាញការពេញចិត្ដលើវិស័យនេះ ប៉ុន្ដែពួកគេលាក់ទុកសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដោយពុំសូវមានឱកាសបង្ហាញជាសាធារណៈទៅកាន់មហាជន។ តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានីយទូរទស្សន៍ PNN ផលិតករ…

អានបន្ត...

OCIC គាំទ្រផលិតកម្មបារមី សម្ដែងសិល្បៈនៅទីក្រុងប៉ារីសក្នុងកម្មវិធី “Rise for Khmer” នៅយប់នេះ

ក្រុមហ៊ុន(OCIC) មានក្ដីសោមនស្សគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះមានវត្តមានសិល្បករ សិល្បការិនីល្បីៗពីផលិតកម្មបារមី រួមមានលោក VANNDA, កញ្ញា SUZANA, លោក VANTHAN, លោក NORITH…

អានបន្ត...

ដាច់ភ្លើង? លែងបារម្ភ ឧបករណ៍មួយនេះអាចឲ្យអ្នកធ្វើការទាំងពេលដាច់ភ្លើង!

ថាំចិត្តណាស់ ខំចំណាយពេលវេលាធ្វើការអស់មួយព្រឹកក្នុងកុំព្យូទ័រ ស្រាប់តែដាច់ភ្លើង អត់ទាន់បានរក្សាទុកផង! ជឿថាអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះនូវបញ្ហាបញ្ហាមួយនេះ ចុះដឹងឬទេថាមានឧបករណ៍មួយដែលអាចឲ្យយើងបន្តរការងារបានទោះកំពុងដាច់ភ្លើងក៏ដោយ? ឧបករណ៍មួយនេះមានឈ្មោះជាអក្សរកាត់ UPS មកពីពាក្យពេញថា uninterruptible power supply មានមុខងាររក្សាទុកភ្លើងផង និងអនុញ្ញាតិ្តឲ្យចរន្ធអគ្គិសនីអាចឆ្លងកាត់ និងបញ្ជូនទៅកាន់ឧបករណ៍ទទួលនានា។ ឧបករណ៍មួយនេះ នឹងរក្សាទុកថាមពលភ្លើងសម្រាប់ប្រើប្រាស់ក្នុងពេលដាច់ភ្លើង ដោយជួយឲ្យកុំព្យូទ័រមិនរលត់ និងអាចបន្តរការងារបានធម្មតា។ Power…

អានបន្ត...

Poco F7 បង្ហាញខ្លួនក្នុងតម្លៃ 399$ ឈីប SD 8s Gen 4 អាវក្រោះ IP68 ថ្មទំហំ 6,500mAh

ក្រុមហ៊ុន Xiaomi បានបង្ហាញខ្លួននូវទូរសព្ទលំដាប់កណ្ដាលម៉ូឌែល Poco F7 ស្ថិតនៅក្នុងតម្លៃ ៣៩៩ ដុល្លារ ប៉ុន្តែមានបំពាក់មកនូវមុខងារ និងសមត្ថភាពគួរអោយចាប់អារម្មណ៍ ទាំងការរចនារូបរាងបែប Gaming ទំហំថ្មធំ អេក្រង់ដល់ 120Hz រូបរាងកញ្ចក់ មានអាវក្រោះការពារទឹក និងកម្លាំងម៉ាស៊ីនខ្លាំងគួរសម គាំទ្រអ៊ីនធើណេត 5G…

អានបន្ត...

Pixel 10 មានលក្ខណៈពិសេសអ្វីខ្លះធៀបនឹង Pixel 9?

ក្រុមហ៊ុន Google បញ្ចេញ Pixel 10 Series ឆ្នាំនេះ គឺជាតម្លើងច្រើនជាងមុន ទោះជារូបរាងខាងក្រៅ ស្រដៀង Pixel 9 ច្រើនក៏ដោយ។ Google បានរុញបច្ចេកវិទ្យាកាន់តែប្រសើរជាងមុន មិនអោយអ្នកប្រើស្ទើរចិត្ត ជាមួយ Pixel 10 Series…

អានបន្ត...

អេមបាត់! Volkswagen នឹងផលិតឡានអគ្គិសនីតម្លៃថោកបំផុត ប្រជែង Tesla

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ត្រកូលរថយន្តអគ្គិសនី ID. របស់ក្រុមហ៊ុន Volkswagen នឹងពង្រីកខ្លួនកាន់តែច្រើនឡើងៗ លើសពីម៉ូដែល ID.3 និង ID.4។ នៅត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុន Volkswagen មានគម្រោងចង់បន្ថែមភាគហ៊ុនរបស់ខ្លួន ទៅលើទីផ្សាររថយន្តអគ្គិសនី រហូតដល់ទៅ ៧០% នៅអឺរ៉ុប និង…

អានបន្ត...