កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធអំពើកាប់ប្លន់យកម៉ូតូ ៣គ្រឿង នៅខេត្តស្វាយរៀង

ភ្នំពេញ៖ តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាការដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានទទួលព័ត៌មាន និងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមជំនាញ…

អានបន្ត...

នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យលួចខ្សែភ្លើង និងម៉ូទ័របូមទឹក នៅលើផ្លូវល្បឿនលឿន

កាលពីព្រឹកថ្ងៃទី… វេលាម៉ោង ៨ និង ៣០ នាទី កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចខ្សែភ្លើង និងម៉ូទ័របូមទឹក នៅលើផ្លូវល្បឿនលឿន។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រិន តារា ភេទប្រុស អាយុ ៤០ ឆ្នាំ ស្នាក់នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិទី៦…

អានបន្ត...

លោក នួន នី ណែនាំតម្រង់ទិសឱ្យអ្នកសារព័ត៌មានគោរពច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈ និងចែកសៀវភៅធម្មនុញ្ញដល់អ្នកសារព័ត៌មាន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត (N.P.A) បានជួបសំណេះសំណាល និងណែនាំតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មានដល់ចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មានមួយចំនួន…

អានបន្ត...

កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបទីតាំងស្កែមអនឡាញ ឃាត់ខ្លួនជនសង្ស័យ ២នាក់

ត្រពាំងប្រាសាទ៖ នាថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់។ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី…

អានបន្ត...

​ក្រសួងមហាផ្ទៃ រក​ឃើញ​នារី​ជនជាតិ​សិង្ហបុរី​ដែល​ឪពុក​ប្ដឹង​បាត់ខ្លួន

នំពេញ៖ មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​នារី​ជនជាតិ​សិង្ហបុរី​មួយ​រូប​រួច​ហើយ កាលពី​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅ​ខុនដូ​ឈ្មោះ​ទួលគោកឡែន ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ករណី​នេះ កើតឡើង​បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ប្ដឹង​បាត់ខ្លួន​នៅ​ភ្នំពេញ។បើតាម​ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ប្អូនស្រី​របស់​នារី​រូប​នេះ ឈ្មោះ Siti Aishan Siregar binte Siregar បាន​បំភ្លឺ​ជំហាន​ដំបូង​ថា ប្អូនស្រី​របស់​នាង​មិន​សប្បាយចិត្ត​ជាមួយ​ឪពុកម្ដាយ…

អានបន្ត...

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសអតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ និងស្វាមី ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លើអ្នកស្រី ធី សុវណ្ណថា (អតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ) និងលោក ផែ សុវណ្ណារិទ្ធ (ជាស្វាមី) ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៦ លានរៀល។តាមសាលក្រម…

អានបន្ត...

អាជ្ញាធរឃុំពាមប្រធ្នោះ ចុះសម្របសម្រួលជាមួយក្រុមហ៊ុនអគ្គិសនី សាយ សោភា លើបញ្ហាបង្គោលភ្លើង និងវិក័យបត្រ

ឃុំពាមប្រធ្នោះ៖ ក្រោមការចង្អុលបង្ហាញពីលោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក លោក ហ៊ុល សារ៉ន អភិបាលរង នៃគណៈអភិបាលស្រុក រួមជាមួយអ្នកពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាឃុំពាមប្រធ្នោះ បានចុះសម្របសម្រួលជាមួយក្រុមហ៊ុន សាយ សោភា (ម្ចាស់អាជីវកម្មអគ្គិសនី) បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ និងស្នើសុំអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបង្គោលភ្លើងមិនស្របតាមបច្ចេកទេស…

អានបន្ត...

ជនសង្ស័យ ៤នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន រកឃើញសាកសពកប់ក្នុងរណ្តៅលូមានចាក់បេតុងពីលើ

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មគិតទុកជាមុន។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ បានចូលរួមអំពេីឃាតកម្មជនរងគ្រោះ ២នាក់ (ជាស្ត្រីភេទទីបី) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៣០នាទី…

អានបន្ត...

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនសង្ស័យម្នាក់ជាជនជាតិប៉ាគីស្ថាន ពាក់ព័ន្ធករណីឃាតកម្ម

ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា…

អានបន្ត...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ) ។ ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។ ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថាដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ(២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ(ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដកនិងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕ ខេត្តកណ្តាល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦

អានបន្ត...