តួលេខអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីនៅនេប៉ាល់ កើនលើស ៦០០នាក់ ខណៈអ្នកបាត់ខ្លួនជាង ២,៤០០នាក់

កាថម៉ាន់ឌូ — តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅតំបន់ព្រំដែននេប៉ាល់-ទីបេ បានកើនលើស ៦០០នាក់ ខណៈចំនួនអ្នកកំពុងបាត់ខ្លួននៅតែនៅកម្រិតខ្ពស់ជាង ២,៤០០នាក់ តាមរបាយការណ៍ថ្មីៗគិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។គ្រោះមហន្តរាយនេះបានកើតឡើងនៅថ្ងៃពុធ ទី២៦ ខែសីហា បន្ទាប់ពីការដួលរលំនៃផ្ទាំងទឹកកក (glacier) នៅតំបន់ភ្នំហិម៉ាឡៃ ដែលបង្កឱ្យមានលំហូរនៃទឹក ភក់ ថ្ម…

អានបន្ត...

កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបទីតាំងស្កែមអនឡាញ ឃាត់ខ្លួនជនសង្ស័យ ២នាក់

ត្រពាំងប្រាសាទ៖ នាថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់។ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី…

អានបន្ត...

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅច្រកប៉ោយប៉ែត

ប៉ោយប៉ែត៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២០ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត…

អានបន្ត...

ការបាញ់ប្រហារនៅសាលារៀនក្នុងខេត្តណន្ទបុរី ប្រទេសថៃ – គ្រូបង្រៀន ២ នាក់ស្លាប់ មនុស្សប្រមាណ ១៥ នាក់រងរបួស

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងសាលារៀនមួយ ស្ថិតក្នុងខេត្តណន្ទបុរី ប្រទេសថៃ ដែលបង្កឱ្យមានភាពភ័យខ្លាច និងចលាចលយ៉ាងខ្លាំងក្នុងចំណោមសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលា។យោងតាមព័ត៌មានបឋម គ្រូបង្រៀនចំនួន ២ នាក់បានបាត់បង់ជីវិត ខណៈមនុស្សប្រមាណ ១៥ នាក់ផ្សេងទៀតបានរងរបួស។ ខ្មាន់កាំភ្លើងត្រូវបានរាយការណ៍ថាជាសិស្សម្នាក់ ដែលក៏បានស្លាប់ផងដែរបន្ទាប់ពីកើតហេតុ។អាជ្ញាធរថៃបានចុះអន្តរាគមន៍ភ្លាមៗ និងបិទទីតាំងកើតហេតុ ដើម្បីធានាសុវត្ថិភាព…

អានបន្ត...

រដ្ឋមន្ត្រីក្រសួងការបរទេសថៃព្រមានទូតចិនត្រូវពន្យល់រឿងទេសចរចិន កុំចេញសេចក្តីថ្លែងការណ៍បង្កការភាន់ច្រឡំ

បាងកក៖ បន្ទាប់ពីមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់ពាក់ព័ន្ធជនជាតិចិននៅប្រទេសថៃ ជាពិសេសរឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិនាពេលចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សិហាស័ក ផួងកេតកែវ (Sihasak Phuangketkeow) បានព្រមានទៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកក ឲ្យពន្យល់ពីហេតុការណ៍ទាំងអស់ ជាជាងធ្វើសេចក្តីថ្លែងការណ៍ដែលបង្កការភាន់ច្រឡំ។សារព័ត៌មាន Khaosod បានដកស្រង់សម្តីលោក សិហាស័ក ដែលថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦…

អានបន្ត...

ធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាបណ្ណធនាគារចំនួន៣

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារ ចំនួនបី ដោយផ្អែកលើការមិនអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន។ធនាគារទាំងបីរួមមាន៖១. ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក ២. ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក៣. ធនាគារ អេចអេច…

អានបន្ត...

អាជ្ញាធរខណ្ឌដង្កោបញ្ឈប់មុខតំណែងមន្ត្រីរដ្ឋបាលសង្កាត់ព្រៃវែង ក្រោយទារលុយប្រជាពលរដ្ឋ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបញ្ឈប់មុខតំណែងលោក ទួច ណារិន ដែលជាមន្ត្រីរដ្ឋបាលសង្កាត់ព្រៃវែង បន្ទាប់ពីមានការតវ៉ា និងលើកឡើងពីប្រជាពលរដ្ឋថា លោកបានទារប្រាក់ចំនួន ១០,០០០រៀល ដើម្បីចុះលេខរដ្ឋបាលលើឯកសារ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានអនុវត្តការពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់។ រដ្ឋបាលសង្កាត់ព្រៃវែងក៏បានចេញលិខិតបំភ្លឺជុំវិញករណីនេះផងដែរ។អាជ្ញាធរបានចាត់វិធានការរដ្ឋបាលដោយបញ្ឈប់លោក ទួច ណារិន ពីតួនាទី ដើម្បីធានាតម្លាភាព និងពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

អានបន្ត...

​ក្រសួងមហាផ្ទៃ រក​ឃើញ​នារី​ជនជាតិ​សិង្ហបុរី​ដែល​ឪពុក​ប្ដឹង​បាត់ខ្លួន

នំពេញ៖ មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​នារី​ជនជាតិ​សិង្ហបុរី​មួយ​រូប​រួច​ហើយ កាលពី​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅ​ខុនដូ​ឈ្មោះ​ទួលគោកឡែន ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ករណី​នេះ កើតឡើង​បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ប្ដឹង​បាត់ខ្លួន​នៅ​ភ្នំពេញ។បើតាម​ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ប្អូនស្រី​របស់​នារី​រូប​នេះ ឈ្មោះ Siti Aishan Siregar binte Siregar បាន​បំភ្លឺ​ជំហាន​ដំបូង​ថា ប្អូនស្រី​របស់​នាង​មិន​សប្បាយចិត្ត​ជាមួយ​ឪពុកម្ដាយ…

អានបន្ត...