នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សា រួមគំនិតលួចលុយភ្ញៀវជនជាតិជប៉ុន បន្តតាមចាប់បុគ្គលិកស្រីដើម្បីអនុវត្តច្បាប់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាមួយកន្លែង ពាក់ព័ន្ធនឹងករណីរួមគំនិតលាក់លុយ ដែលបុគ្គលិកស្រីម៉ាស្សាបានលួចពីភ្ញៀវជនជាតិជប៉ុន។ លុយដែលត្រូវបានលួចនោះ ត្រូវបានដកហូតមកវិញ ដើម្បីប្រគល់ជូនជនរងគ្រោះ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅពេលជនជាតិជប៉ុនប្រុសស្រីពីរនាក់ បានចូលទៅម៉ាស្សានៅហាងមួយកន្លែងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ក្នុងអំឡុងពេលម៉ាស្សា បុគ្គលិកស្រីម្នាក់បានលួចយកលុយពីស្ត្រីជនជាតិជប៉ុនចំនួន ២០.០០០ យ៉េនជប៉ុន (ប្រហែលជាង ១០០ ដុល្លារអាមេរិក)។នៅពេលមានការភ្ញាក់ផ្អើល…

អានបន្ត...

លោក Casey Barnett៖ ព័ត៌មានអន្តរជាតិ «លំអៀង» ទៅរកថៃ ក្នុងការរាយការណ៍អំពីការឈ្លានពានលើកម្ពុជា

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា បានបង្ហោះសំណេរក្នុងបណ្តាញសង្គមរបស់លោក ដោយលើកឡើងថា ព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃ ក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។លោក Barnett បានចង្អុលបង្ហាញថា ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក ឬសិង្ហបុរី ដែលត្រូវបានហ៊ុំព័ទ្ធដោយប្រភពព័ត៌មានពីភាគីថៃ រីឯសំឡេងពីភាគីកម្ពុជាស្ទើរតែគ្មាន។ លោកបានលើកឡើងថា រចនាសម្ព័ន្ធនៃការផ្សាយព័ត៌មានបែបនេះ ធ្វើឱ្យការរាយការណ៍អន្តរជាតិមានលក្ខណៈមួយភាគី និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃជម្លោះព្រំដែន។

អានបន្ត...

នគរបាលបង្ក្រាបមេខ្យល់នាំពលករទៅថៃ ឃាត់បានមនុស្សក្មេងចាស់​ ប្រុសស្រី ១២១ នាក់ នៅស្រុកកំរៀង

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នៅភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់មួយករណី។ កងកម្លាំងបានឃាត់ខ្លួន ពលករ សរុប ១២១…

អានបន្ត...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន របស់អ្នកសារព័ត៌មានឈ្មោះ កៅ ពិសិដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន របស់បុគ្គលឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឱ្យបន្តប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀត។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមានការរកឃើញថា បុគ្គលនេះបានប្រើប្រាស់ឈ្មោះជាអ្នកកាសែត ទៅទារលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការរំលោភលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្កផលប៉ះពាល់ដល់កិត្តិយសនៃវិស័យសារព័ត៌មានទាំងមូល។ ជាមួយគ្នានេះ…

អានបន្ត...

លោក ដូណាល់ ត្រាំ ត្រៀមដកខ្លួនពីសង្គ្រៀមជាមួយអ៊ីរ៉ង់ ដោយលើហេតុផលថា គោលដៅមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានសម្រេចហើយ

យោងតាមការចុះផ្សាយរបស់ Times of Israel នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់ថា៖ «ពួកគេគ្មានកងទ័ពជើងទឹក គ្មានយោធា គ្មានកងទ័ពអាកាស គ្មានប្រព័ន្ធទូរគមនាគមន៍ គ្មានប្រព័ន្ធការពារដែនអាកាស និងគ្មានអ្នកដឹកនាំឡើយ»។លោកបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់យល់ព្រមមកតុចរចា នោះជារឿងល្អ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា វាមិនមែនជាបញ្ហាសំខាន់នោះទេ ទោះបីជាពួកគេព្រមចរចា ឬក៏អត់ក៏ដោយ។ទន្ទឹមនោះ…

អានបន្ត...