នគរបាលបង្ក្រាបមេខ្យល់នាំពលករទៅថៃ ឃាត់បានមនុស្សក្មេងចាស់ ប្រុសស្រី ១២១ នាក់ នៅស្រុកកំរៀង
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នៅភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកងពលតូចថ្មើរជើងលេខ ៥៣ (វីរៈសេនាតូចលេខ ៥៣៤) បានបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់មួយករណី។
កងកម្លាំងបានឃាត់ខ្លួន ពលករ សរុប ១២១ នាក់ (ស្រី ៤៩ នាក់ និងកុមារ ៥ នាក់) ដែលត្រូវបានមេខ្យល់នាំមកលាក់ខ្លួននៅកន្លែងស្តុកពលករក្បែរអូរព្រំដែន ដើម្បីត្រៀមបញ្ជូនទៅប្រទេសថៃ។
មេខ្យល់ម្នាក់ (គេស្គាល់ឈ្មោះ «ប៊ឹប») ត្រូវបានចាប់ខ្លួននៅនឹងកន្លែង រួមទាំងដកហូតរថយន្តដឹកជញ្ជូនចំនួន ៣ គ្រឿង៖
• Toyota Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ 2BQ-9441
• Toyota Camry (បាឡែន) ស្លាកលេខ សៀមរាប 2A-6728
• Toyota Camry ស្លាកលេខ បាត់ដំបង 2B-9747
បច្ចុប្បន្ន ពលករ ១២១ នាក់ មេខ្យល់ម្នាក់ និងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ រថយន្តពីរគ្រឿងទៀត (ម្ចាស់រត់គេចខ្លួន) កម្លាំងចម្រុះកំពុងយាមកាមយ៉ាងតឹងរ៉ឹងនៅកន្លែងកើតហេតុ។
គេលើកឡើងថា មេខ្យល់ឈ្មោះ «ប៊ឹប» បានធ្វើសកម្មភាពនាំពលករឆ្លងដែនខុសច្បាប់ជាយូរមកហើយ។