នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យលួចខ្សែភ្លើង និងម៉ូទ័របូមទឹក នៅលើផ្លូវល្បឿនលឿន


កាលពីព្រឹកថ្ងៃទី… វេលាម៉ោង ៨ និង ៣០ នាទី កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចខ្សែភ្លើង និងម៉ូទ័របូមទឹក នៅលើផ្លូវល្បឿនលឿន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រិន តារា ភេទប្រុស អាយុ ៤០ ឆ្នាំ ស្នាក់នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមប្រភពព័ត៌មាន បន្ទាប់ពីជនសង្ស័យបានលួចខ្សែភ្លើង និងម៉ូទ័របូមទឹក ពីតាមបណ្តោយផ្លូវល្បឿនលឿន រួចនាំយកទៅលាក់ទុកនៅក្នុងចំការស្វាយមួយកន្លែង ក្នុងភូមិទី៦ ខាងលើ។ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន បានប្តឹងទៅកាន់អាជ្ញាធរនគរបាល ដើម្បីស្នើសុំអន្តរាគមន៍ស្រាវជ្រាវ និងឃាត់ខ្លួន។ កម្លាំងនគរបាលស្រុកភ្នំស្រួច បានចុះអន្តរាគមន៍ភ្លាមៗ និងអាចឃាត់ខ្លួនជនសង្ស័យបាននៅទីតាំងលាក់ទុកក្នុងចំការស្វាយនោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅស្នាក់ការនគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់បន្តទៀត។