អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងសុំបញ្ចប់គោរមងារ ដើម្បីទទួលខុសត្រូវលើគម្រោង ៦A

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ប្រកាសប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងស្នើសុំព្រះមហាក្សត្របញ្ចប់គោរមងារឧកញ៉ា ដើម្បីបង្ហាញការទទួលខុសត្រូវលើគម្រោង ៦A ដែលមិនអាចបញ្ចប់បាន។ ក្នុងសេចក្តីថ្លែងការណ៍ លោកបានលើកឡើងថា គម្រោង ៦A ជាគម្រោងដែលលោកបានលក់ ដោយទទួលចំណូលសរុប ១៨៥ លានដុល្លារអាមេរិក…

អានបន្ត...

សមត្ថកិច្ចរាជធានីភ្នំពេញ បំភ្លឺរឿងចុះឃាត់ខ្លួនបុរសម្នាក់នៅឫស្សីកែវ គឺអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺករណីដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់ថា សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយគ្មានដីការបស់តុលាការ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៨៣អ.យ.ប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនលោក ស្រស់ ថាវ័ន្ត ភេទប្រុស…

អានបន្ត...

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ករណីសាលាដំបូងខេត្តស្ទឹងត្រែង មិនមែនជារឿងចាប់ច្រឡំមនុស្ស តែក្រុមប្រឹក្សាជំនុំជម្រះពុំមានភស្ដុតាងគ្រប់គ្រាន់ និងរឹងមាំដើម្បីដាក់បន្ទុកផ្ដន្ទាទោសឈ្មោះ ស្លេះ វ៉ើត

លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា ករណីសាលាដំបូងខេត្តស្ទឹងត្រែង មិនមែនជារឿងចាប់ច្រឡំមនុស្សទេ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត។ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកបានអះអាងថា ករណីបុគ្គលឈ្មោះ ស្លេះ…

អានបន្ត...