លោក Casey Barnett៖ ព័ត៌មានអន្តរជាតិ «លំអៀង» ទៅរកថៃ ក្នុងការរាយការណ៍អំពីការឈ្លានពានលើកម្ពុជា
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា បានបង្ហោះសំណេរក្នុងបណ្តាញសង្គមរបស់លោក ដោយលើកឡើងថា ព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃ ក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។លោក Barnett បានចង្អុលបង្ហាញថា ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក ឬសិង្ហបុរី ដែលត្រូវបានហ៊ុំព័ទ្ធដោយប្រភពព័ត៌មានពីភាគីថៃ រីឯសំឡេងពីភាគីកម្ពុជាស្ទើរតែគ្មាន។ លោកបានលើកឡើងថា រចនាសម្ព័ន្ធនៃការផ្សាយព័ត៌មានបែបនេះ ធ្វើឱ្យការរាយការណ៍អន្តរជាតិមានលក្ខណៈមួយភាគី និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃជម្លោះព្រំដែន។