នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សា រួមគំនិតលួចលុយភ្ញៀវជនជាតិជប៉ុន បន្តតាមចាប់បុគ្គលិកស្រីដើម្បីអនុវត្តច្បាប់

SangKheb Daily By SangKheb Daily April 26, 2026

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាមួយកន្លែង ពាក់ព័ន្ធនឹងករណីរួមគំនិតលាក់លុយ ដែលបុគ្គលិកស្រីម៉ាស្សាបានលួចពីភ្ញៀវជនជាតិជប៉ុន។ លុយដែលត្រូវបានលួចនោះ ត្រូវបានដកហូតមកវិញ ដើម្បីប្រគល់ជូនជនរងគ្រោះ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅពេលជនជាតិជប៉ុនប្រុសស្រីពីរនាក់ បានចូលទៅម៉ាស្សានៅហាងមួយកន្លែងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ក្នុងអំឡុងពេលម៉ាស្សា បុគ្គលិកស្រីម្នាក់បានលួចយកលុយពីស្ត្រីជនជាតិជប៉ុនចំនួន ២០.០០០ យ៉េនជប៉ុន (ប្រហែលជាង ១០០ ដុល្លារអាមេរិក)។នៅពេលមានការភ្ញាក់ផ្អើល និងរកឃើញថាបាត់លុយ បុគ្គលិកស្រីនោះបានប្រគល់លុយនោះទៅឱ្យម្ចាស់ហាង។ បន្ទាប់មក ម្ចាស់ហាងបានរួមគំនិតគេចខ្លួនជាមួយលុយនោះ។ ក្រោយពីមានការត្អូញត្អែងពីជនរងគ្រោះ កម្លាំងនគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវ និងឃាត់ខ្លួនម្ចាស់ហាងបានភ្លាមៗ។ លុយទាំងអស់ត្រូវបានដកហូតមកវិញ និងប្រគល់ជូនជនរងគ្រោះវិញ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តតាមស្វែងរកបុគ្គលិកស្រីដែលជាអ្នកលួចលុយដើម្បីនាំខ្លួនមកអនុវត្តតាមផ្លូវច្បាប់។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញប្រឆាំងការជួញដូរ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ពីព្រឹកថ្ងៃម្សិលមិញ មិនត្រូវលើកលែងរាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុញ្ញាត ដែលមិនទទួលខុសត្រូវលើសុវត្ថិភាព និងសម្ភាររបស់ភ្ញៀវបែបនេះ។លោកបានគូសបញ្ជាក់ថា ការប្រព្រឹត្តអំពើល្មើសបែបនេះ មិនត្រឹមតែខូចកិត្តិយសដល់ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរបរទេសផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content