​ក្រសួងមហាផ្ទៃ រក​ឃើញ​នារី​ជនជាតិ​សិង្ហបុរី​ដែល​ឪពុក​ប្ដឹង​បាត់ខ្លួន

SangKheb Daily By SangKheb Daily August 1, 2026

នំពេញ៖ មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​នារី​ជនជាតិ​សិង្ហបុរី​មួយ​រូប​រួច​ហើយ កាលពី​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅ​ខុនដូ​ឈ្មោះ​ទួលគោកឡែន ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ករណី​នេះ កើតឡើង​បន្ទាប់ពី​ឪពុក​របស់​នាង​បាន​ប្ដឹង​បាត់ខ្លួន​នៅ​ភ្នំពេញ។បើតាម​ប្រភព​ព័ត៌មាន​ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ប្អូនស្រី​របស់​នារី​រូប​នេះ ឈ្មោះ Siti Aishan Siregar binte Siregar បាន​បំភ្លឺ​ជំហាន​ដំបូង​ថា ប្អូនស្រី​របស់​នាង​មិន​សប្បាយចិត្ត​ជាមួយ​ឪពុកម្ដាយ ហើយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​តែ​ម្នាក់ឯង កាលពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាម​ជើងយន្តហោះ​លេខ EK348។នាង​ក៏​បាន​បង្ហាញ​បំណង​ចង់​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា ដោយ​គ្រោង​ដាក់ពាក្យ​ស្នើសុំ​បណ្ណការងារ ដើម្បី​បម្រើការ​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស។បច្ចុប្បន្ន ស្ថានភាព​របស់​នារី​រូប​នេះ គឺ​មាន​សុវត្ថិភាព ហើយ​កំពុង​ស្ថិត​ក្នុង​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​ការទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​នាង​ផងដែរ។

ប្រភព៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *

Share this content