អាជ្ញាធរខណ្ឌដង្កោបញ្ឈប់មុខតំណែងមន្ត្រីរដ្ឋបាលសង្កាត់ព្រៃវែង ក្រោយទារលុយប្រជាពលរដ្ឋ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបញ្ឈប់មុខតំណែងលោក ទួច ណារិន ដែលជាមន្ត្រីរដ្ឋបាលសង្កាត់ព្រៃវែង បន្ទាប់ពីមានការតវ៉ា និងលើកឡើងពីប្រជាពលរដ្ឋថា លោកបានទារប្រាក់ចំនួន ១០,០០០រៀល ដើម្បីចុះលេខរដ្ឋបាលលើឯកសារ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានអនុវត្តការពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់។ រដ្ឋបាលសង្កាត់ព្រៃវែងក៏បានចេញលិខិតបំភ្លឺជុំវិញករណីនេះផងដែរ។អាជ្ញាធរបានចាត់វិធានការរដ្ឋបាលដោយបញ្ឈប់លោក ទួច ណារិន ពីតួនាទី ដើម្បីធានាតម្លាភាព និងពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។