សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសអតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ និងស្វាមី ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព

SangKheb Daily By SangKheb Daily July 13, 2026

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លើអ្នកស្រី ធី សុវណ្ណថា (អតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ) និងលោក ផែ សុវណ្ណារិទ្ធ (ជាស្វាមី) ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៦ លានរៀល។តាមសាលក្រម ទាំងពីរនាក់ត្រូវបានកាត់ទោសពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព» តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០២៥។អ្នកស្រី ធី សុវណ្ណថា ជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលក្រុងអរិយ៍ក្ស័ត្យ ត្រូវបានគេស្គាល់ថាជាបុគ្គលមានឥទ្ធិពលមួយរូបនៅក្នុងតំបន់នោះ។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតអំពីហេតុការណ៍ជាក់លាក់ដែលនាំឱ្យមានការចោទប្រកាន់នេះនៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content