នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនសង្ស័យម្នាក់ជាជនជាតិប៉ាគីស្ថាន ពាក់ព័ន្ធករណីឃាតកម្ម

admin By admin February 21, 2026

ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (យកខ្សែកាបទូរទស្សន៍រឹ ..;ត”ក”ស ..;ម្លា ./ប់) នៅចំណុច បន្ទប់ឡៅតឿ”ផ្ទះលេខ៥៥F ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ម៉ោងប្រហែល១៨:៣០នាទី។

ជនសង្ស័យឈ្មោះ HASSAN TAIM00R ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរមិនពិតប្រាដក ស្នាក់នៅ ផ្ទះកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Share this content