សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន មុនធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិនៃសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។កិច្ចប្រជុំកំពូលនេះបានរៀបចំឡើងនៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។ ការចូលរួមរបស់សម្តេចនាយករដ្ឋមន្ត្រី…

អានបន្ត...

សិស្សវិទ្យាល័យកោះសូទិន​ បន្តដួលសន្លប់ថ្ងៃនេះ​ សរុបជិត២០នាក់

ប្រធានមន្ទីរសុខាភិបាលខេត្តបានសម្រេចអោយ សិស្សនៅវិទ្យាល័យកោះសូទិនផ្អាកការសិក្សាជាបណ្ដោះអាសន្នរយៈពេលចំនួន ៤ ថ្ងៃ​ ដេីម្បីធ្វេីសិក្សាស្រាវជ្រាវបន្ថែម​ ករណីសិស្សដួលសន្លប់ជបន្តបន្ទាប់។ នេះបេីតាមការផ្សាយរបស់រដ្ឋបាលស្រុកកោះសូទិន​ នៅរសៀលថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២៦។ ករណីដួលសន្លប់នេះបេីរាប់ចាប់ពីថ្ងៃទី១០​ ខែមិថុនាមក​ គឺមានសិស្សដួលសន្លប់ជិត២០នាក់មកហេីយ។ ​តាមប្គ្រូរភពពីពេទ្យបញ្ជាក់ថាសិស្សសន្លប់ព្រោះថប់ដង្ហេីម​ ខ្សោយ​ ប្រវត្តិមានជម្ងឺបេះដូង​ ឯអ្នកស្រុកបញ្ជាក់ថា​ អាចមានវិញ្ញាណកំណាចតាមយាយី 📱 គ្រុបចែករំលែកព័ត៌មាន​👉​…

អានបន្ត...

អាជ្ញាធរឃុំពាមប្រធ្នោះ ចុះសម្របសម្រួលជាមួយក្រុមហ៊ុនអគ្គិសនី សាយ សោភា លើបញ្ហាបង្គោលភ្លើង និងវិក័យបត្រ

ឃុំពាមប្រធ្នោះ៖ ក្រោមការចង្អុលបង្ហាញពីលោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក លោក ហ៊ុល សារ៉ន អភិបាលរង នៃគណៈអភិបាលស្រុក រួមជាមួយអ្នកពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាឃុំពាមប្រធ្នោះ បានចុះសម្របសម្រួលជាមួយក្រុមហ៊ុន សាយ សោភា (ម្ចាស់អាជីវកម្មអគ្គិសនី) បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ និងស្នើសុំអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបង្គោលភ្លើងមិនស្របតាមបច្ចេកទេស…

អានបន្ត...

ជនបរទេស ២,២៧៨នាក់ មាន ២៨សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ រដ្ឋបាលក្រសួងមហាផ្ទៃបានអនុវត្តការបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ២,២៧៨នាក់ (ស្រី ២២៧នាក់) មកពី ២៨សញ្ជាតិ ក្នុងអំឡុងពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ការបណ្តេញចេញនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំតម្រង់ទិសយ៉ាងមុតមាំរបស់ឯកឧត្តម…

អានបន្ត...

រកឃើញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» នាំចូលសាច់បង្កកពីថៃ ត្រូវបានបិទបណ្តោះអាសន្ន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក ខណ្ឌព្រែកព្នៅ ដែលបាននាំយកសាច់បង្កក និងផលិតផលមួយចំនួនពីប្រទេសថៃ មករក្សាទុក។បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ម្ចាស់ទីតាំងឃ្លាំងខាងលើ ដែលជាអ្នកនាំចូលសាច់ពីប្រទេសថៃ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីការនាំចូលផលិតផលទាំងនេះ ព្រមទាំងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។ក្រុមការងាររបស់អាជ្ញាធរក៏បានសម្រេចបិទទីតាំងឃ្លាំងនេះជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់ និងធ្វើការត្រួតពិនិត្យបន្ថែម។ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ…

អានបន្ត...

បង្ក្រាបឃ្លាំងសាច់បង្ក្រកពីថៃ នៅខណ្ឌព្រែកព្នៅ រកឃើញមុខឈ្មួញធំ

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រោមការដឹកនាំនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆែកឆេរឃ្លាំងសាច់បង្ក្រកទំហំធំមួយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ការឆែកឆេរនេះ ធ្វើឡើងនៅឃ្លាំងមួយស្ថិតនៅតាមផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លទ្ធផលនៃការឆែកឆេរ រកឃើញសាច់បង្ក្រកជាច្រើនសិបតោន រួមមាន ជង្គង់មាន់ និងសាច់មាន់ក្លាសេវេចខ្ចប់ ដែលមានអក្សរថៃនៅលើកញ្ចប់។តាមប្រភពព័ត៌មាន ឃ្លាំងនេះជាកម្មសិទ្ធិរបស់លោកស្រី…

អានបន្ត...

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បន្តរំលឹកឱ្យទប់ស្កាត់ទំនិញថៃចូលកម្ពុជា រួមទាំងផ្លូវខេត្តស្ទឹងត្រែង

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបន្តរំលឹក និងណែនាំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បង្កើនការទប់ស្កាត់ទំនិញថៃចូលមកកម្ពុជា រួមទាំងតាមខេត្តស្ទឹងត្រែងផងដែរ។ សម្តេចក៏បានចោទសួរដោយផ្ទាល់ទៅអភិបាលខេត្តស្ទឹងត្រែង និងមន្ត្រីគយថា ហេតុអ្វីទំនិញថៃនៅតែបន្តចូលមកកម្ពុជាបាន។ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

អានបន្ត...