រកឃើញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» នាំចូលសាច់បង្កកពីថៃ ត្រូវបានបិទបណ្តោះអាសន្ន

Sam Sitha By Sam Sitha June 11, 2026

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក ខណ្ឌព្រែកព្នៅ ដែលបាននាំយកសាច់បង្កក និងផលិតផលមួយចំនួនពីប្រទេសថៃ មករក្សាទុក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ម្ចាស់ទីតាំងឃ្លាំងខាងលើ ដែលជាអ្នកនាំចូលសាច់ពីប្រទេសថៃ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីការនាំចូលផលិតផលទាំងនេះ ព្រមទាំងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្រុមការងាររបស់អាជ្ញាធរក៏បានសម្រេចបិទទីតាំងឃ្លាំងនេះជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់ និងធ្វើការត្រួតពិនិត្យបន្ថែម។

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

📱 គ្រុបចែករំលែកព័ត៌មាន​👉​ https://t.me/peoplehotnews

Leave a Reply

Your email address will not be published. Required fields are marked *

Share this content