បង្ក្រាបឃ្លាំងសាច់បង្ក្រកពីថៃ នៅខណ្ឌព្រែកព្នៅ រកឃើញមុខឈ្មួញធំ

Sam Sitha By Sam Sitha June 10, 2026

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងក្រោមការដឹកនាំនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆែកឆេរឃ្លាំងសាច់បង្ក្រកទំហំធំមួយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ការឆែកឆេរនេះ ធ្វើឡើងនៅឃ្លាំងមួយស្ថិតនៅតាមផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លទ្ធផលនៃការឆែកឆេរ រកឃើញសាច់បង្ក្រកជាច្រើនសិបតោន រួមមាន ជង្គង់មាន់ និងសាច់មាន់ក្លាសេវេចខ្ចប់ ដែលមានអក្សរថៃនៅលើកញ្ចប់។
តាមប្រភពព័ត៌មាន ឃ្លាំងនេះជាកម្មសិទ្ធិរបស់លោកស្រី អ៊ឹម សុផាណារ៉ា និងស្វាមី។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធី និងស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីរកឱ្យឃើញឫសគល់នៃការនាំចូលសាច់បង្ក្រកពីប្រទេសថៃមកកម្ពុជា។ សំណួរសួរចម្លើយដែលកំពុងត្រូវបានស៊ើបអង្កេតខ្លាំង រួមមាន៖

  • សាច់ទាំងនេះត្រូវបាននាំចូលតាមច្រកណា?
  • មន្ត្រីជំនាញណាខ្លះជាអ្នកបើកផ្លូវឱ្យនាំចូល?
  • តើមានការរួមសហការពីមន្ត្រីជំនាញកម្រិតណា?
    សមត្ថកិច្ចបានបញ្ជាក់ថា នឹងនាំយកអ្នកពាក់ព័ន្ធទាំងអស់មកអនុវត្តតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងជាដាច់ខាតឡើយ។

📱 គ្រុបចែករំលែកព័ត៌មាន​👉​ https://t.me/peoplehotnews

Leave a Reply

Your email address will not be published. Required fields are marked *

Share this content