សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បន្តរំលឹកឱ្យទប់ស្កាត់ទំនិញថៃចូលកម្ពុជា រួមទាំងផ្លូវខេត្តស្ទឹងត្រែង
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបន្តរំលឹក និងណែនាំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បង្កើនការទប់ស្កាត់ទំនិញថៃចូលមកកម្ពុជា រួមទាំងតាមខេត្តស្ទឹងត្រែងផងដែរ។ សម្តេចក៏បានចោទសួរដោយផ្ទាល់ទៅអភិបាលខេត្តស្ទឹងត្រែង និងមន្ត្រីគយថា ហេតុអ្វីទំនិញថៃនៅតែបន្តចូលមកកម្ពុជាបាន។ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។