ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ។

សូមថ្លែងអំណរគុណដល់ក្រុមការងារ​ ក្រសួងពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត​ សប្បុរសជន​ អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព​ ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព​ និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។  រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។ ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។  ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនីទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។ខេត្តព្រះវិហារថ្ងៃសៅរ៍ ទី៣១ មករា ២០២៦

អានបន្ត...

លោក មុំ ភីរិទ្ធ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ប្រគល់ជូនលោកស្រី វន ស្រីនិច

រសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ លោក មុំ ភីរិទ្ធ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ជាតំណាងលោក គង់ ធី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ២០ម៉ឺនរៀល ប្រគល់ជូនលោកស្រី វន ស្រីនិច អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបាត់ដំបង ដែលកំពុងសម្រាកសម្រាលកូន នៅគេហដ្ឋាន ក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

អានបន្ត...

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់

បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

អានបន្ត...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទូចឱ្យឧត្តមស្នងការ អង្គការសហប្រជាជាតិ ចាត់វិធានការលើយោធាថៃ!

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៥.០១.២០២៦ បានដាក់ពាក្យបណ្តឹងទៅកាន់ ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ។ដោយទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំ ពីកងកម្លាំងយោធាថៃ៕

អានបន្ត...

ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម

ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបាន​ចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ ​នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់​រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាង​រវាងប្រទេស​ទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…

អានបន្ត...

ពលករខ្មែរ​ បន្ដសម្រុកចូលប្រទេស​ កំពុងកកកុញនៅច្រកទ្វារអន្ដរជាតិព្រំ​​ និងបានឡែម ក្រសួងកំពុងពិនិត្យលទ្ធភាពជួយបន្ថែម!

ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បន្ដសម្រុកចូលមកស្រុកកំណើត ក្នុងប្រទេសកម្ពុជាវិញ។ សម្រាប់ច្រកទ្វារអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងបានឡែម​ ខេត្ដបាត់ដំបង​ ជាប់ខេត្ដច័ន្ទបុរី ថៃ កំពុងកកកុញដោយពលករខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ។ សេចក្ដីរាយការណ៍ពីកាសែតថៃ បានឲ្យដឹងនៅមុននេះថា ពលករខ្មែរកំពុងកកស្ទះនៅច្រកទ្វារចាន់បុរី ដើម្បីបំពេញបែបបទចូលមកស្រុកកំណើតវិញ ដោយសារតែទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជាកាន់តែអាក្រក។…

អានបន្ត...

ឆ្នាំនេះ​ តំបន់ខ្លះមិនសម្បូរទឹកភ្លៀងហើយ​ ឥឡូវត្រូវជួបកូនរដូវប្រាំងមួយទៀត!

ឆ្នាំ​នេះ​ តំបន់ខ្លះ​មិនសូវសម្បូរទឹកភ្លៀងហើយ​ នៅ​ជួបកូនរដូវប្រាំងទៀត។​ តាមរយៈសេចក្ដីជូនដំណឹង​របស់​ក្រសួងធនធាន​ទឹក​ និងឧតុនិយម​ កូនរដូវប្រាំងនឹងចាប់ផ្ដើមអូសបន្លាយពីស្អែកនេះទៅហើយ។ កូនរដូវប្រាំងឆ្នាំ​២០២៥​ រយៈពេល​ប្រមាណ ១ខែ​ គឺចាប់​ផ្ដើម​ពី​ទី​២២ ខែកក្កដា​​​ ដល់ថ្ងៃ​ទី១០​ខែ​សីហា។​ ក្នុង​រយៈ​ពេល​នេះ​ បរិមាណ​ទឹកភ្លៀង​នឹង​ថយ​ចុះ​ ដែលក្រសួងបង្ហាញការព្រួយបារម្ភ​ ហើយ​ក្រើន​រំលឹក​ឲ្យ​ប្រជា​កសិករ​ប្រើប្រាស់​ទឹកដោយសន្សំសំចៃ​​​ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ នៅ​ក្នុង​សេចក្ដីជូនដំណឹងដដែល​បាន​ព្យាករណ៍​ថា​​ តំបន់វាលទំនាប​ និង​តំបន់ខ្ពង់រាប​…

អានបន្ត...

កម្ពុជា-ថៃ ទើបអនុវត្ដកិច្ចព្រមព្រៀង! នេះជាភាពខុសគ្នារវាងកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌ និងកិច្ចព្រមព្រៀងសន្ដិភាព

បន្ទាប់បើកកាណុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកងទ័ពកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនអស់រយៈពេលជិត ១សប្ដាហ៍ ពោល​គឺ​ចាប់​តាំង​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ​២០២៥ ឥឡូវកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខណ្ឌមួយ ត្រូវបានអនុវត្ដចាប់ពីពាក់កណ្ដាលយប់រំលងអាទ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះមានន័យថាសង្គ្រាម ត្រូវបានបិទបញ្ចប់ទាំងស្រុង ហើយឬនៅ? ចម្លើយ គឺមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។ ប៉ុន្ដែបទឈប់បាញ់បន្ទាន់ដោយឥតលក្ខណៈនេះ គឺជំហ៊ានដ៏មានសារសំខាន់មួយ ឈានទៅរកសន្ដិភាពពេញលេញ តាមរយៈកិច្ចចរចាដោយសន្ដិវិធីទាំងផ្លូវទូត បច្ចេកទេសព្រំដែន…

អានបន្ត...

ក្រោយជះកំហឹងមួយប្រាវដាក់អ្នករិះគន់ ឥឡូវ ប៉ីប៉ីឌី រំលែកថវិកាសម្បុរសធម៌សម្រាប់គ្រួសារយោធិនពលី

មុនពន្លះអ្នករិះគន់ដែលបារម្ភរឿងចាត់ចែងជំនួយសប្បុរសធម៌មិនបានត្រឹមត្រូវកាលពីព្រឹកម៉ិញ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដដែលនេះ ប៉ីប៉ីឌី បានបង្ហើបពីគម្រោងជួយដល់គ្រួសារយុទ្ធជនពលីក្នុងសមរភូមិជួរមុខនូវទឹកប្រាក់ដែលខ្លួនទទួលបានពីសប្បុរសជន។ បើតាមអ្នកជំនួញអនឡាញ និងជាតារាសម្ដែងល្បីឈ្មោះរូបនេះ ទឹកប្រាក់សរុបដែលទទួលបានពីសម្បុរសជនតាមរយៈការអំពាវនាវរបស់លោក គិតត្រឹម​រសៀល​ថ្ងៃ​ទី២៩ ខែ​កក្កដា នេះ គឺមានជាង ៨០ប៉ឺនដុល្លារ។ រូប​លោក​កំពុងរៀបចំ ថវិកាសម្រាប់ផ្ដល់ជូនគ្រួសារពលី ដោយលោកបានបង្ហោះភ្ជាប់ជាមួយរូបថតយុទ្ធជនពលីទាំងនោះដោយក្ដីសោកសៅ។ ប៉ីប៉ីឌី៖ “ខ្ញុំសូមគោរពនិង…

អានបន្ត...

ប្រកាសបើកដំណើរការរដូវកាលទី២ ភ្លាម កម្មវិធី RAPPER FIGHTER ទទួលបេក្ខជន ៥០០នាក់ បាត់!

 “RAPPER FIGHTER” រដូវកាលទី២ ឆ្នាំ២០២៥ ប្រកាសបើកទទួលបេក្ខជនជាផ្លូវការ ជាមួយនឹងការបង្ហាញវត្ដមានផលិតករ និងគ្រូបង្រឹកវ័យក្មេងល្បីៗ។ កម្មវិធីកម្សាន្ដបែបយុវវ័យ ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយលើកកម្ពស់វិស័យរ៉េបនៅកម្ពុជា ស្របពេលដែលយុវវ័យកាន់តែច្រើនឡើងបានបង្ហាញការពេញចិត្ដលើវិស័យនេះ ប៉ុន្ដែពួកគេលាក់ទុកសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដោយពុំសូវមានឱកាសបង្ហាញជាសាធារណៈទៅកាន់មហាជន។ តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានីយទូរទស្សន៍ PNN ផលិតករ…

អានបន្ត...

Share this content