សម្តេចធិបតី បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ 

admin By admin January 31, 2026

សម្តេចធិបតី បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារនិងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារ។

គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយេីងបាននឹងកំពុងធ្វេី​ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រេីប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រេី​ និងផ្តល់ជម្រកសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ ហេីយនឹងឈានឆ្ពោះទៅស្តារឡេីងវិញឱ្យបានល្អប្រសេីរ។ 

ខេត្តព្រះវិហារ ថ្ងៃសៅរ៍ ទី៣១ មករា ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *