ដំណើរទស្សនកិច្ចនៅកម្ពុជារបស់អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម៖បើកទំព័រសករាជថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ

admin By admin February 9, 2026

ភ្នំពេញ៖ ទទួលការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦  អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តូ ឡឹម បាន ដឹក នាំគណៈ ប្រតិភូ ជាន់ ខ្ពស់ វៀត ណាម មក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ ការទូតដែលមានអត្ថន័យសារៈសំខាន់ជាពិសេស និងលក្ខណៈយុទ្ធសាស្ត្រ សម្រាប់ទំនាក់ ទំនង កម្ពុជាវៀតណាម ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋាន មតិក្នុងតំបន់ និងអន្តរជាតិ។

វៀតណាមតែងតែចាត់ទុកទំនាក់ទំនងវៀតណាម-កម្ពុជា ស្ថិតក្នុងទីតាំង ដ៏សំ ខាន់ ជា អាទិភាព។

មហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនីស្តវៀតណាម បានកំណត់យ៉ាងច្បាស់ នូវ មាគ៌ាការបរទេសពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀត ណាម ម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ព្រមទាំង ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងក្របខ័ណ្ឌនៃមាគ៌ារួមនេះ ទំនាក់ទំនង ជាមួយ បណ្តាប្រទេសជិតខាង ជាពិសេសកម្ពុជា និងឡាវ ត្រូវបានវៀតណាម កំណត់ជា និច្ច ថា ជាអាទិភាពចម្បង និងមានអត្ថន័យយុទ្ធសាស្ត្រយូរអង្វែង។

ការដែលលោកអគ្គលេខាធិការបក្ស តូ ឡឹម ជ្រើសរើសយកប្រទេសកម្ពុជា ជា គោល ដៅ បំពេញទស្សនកិច្ចដ៏សំខាន់ ភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី១៤ បានបង្ហាញនូវ សារនយោបាយយ៉ាងច្បាស់លាស់ថា៖ វៀតណាមមិនត្រឹមតែផ្តល់តម្លៃខ្ពស់ ដល់ទំនាក់ ទំនង មិត្តភាពប្រពៃណីជាប្រវត្តិសាស្ត្រជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន បំណង បន្ត ពង្រឹង និងធ្វើឱ្យទំនាក់ទំនងនោះកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងដំណាក់ កាលអភិវឌ្ឍន៍ថ្មី ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ និងចីរភាព។

ជាក់ស្តែង ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានបង្ហាញ ឱ្យឃើញថា ទោះបីជាសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាង ណាក៏ដោយ ក៏បក្ស រដ្ឋ និងប្រជាជនវៀតណាម នៅតែប្រកាន់ខ្ជាប់នូវ គោលនយោបាយ ពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ ទន្ទឹមនឹងនោះ វៀតណាមតែងតែចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងគាំទ្រ កម្ពុជា ក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ភាពច្បាស់លាស់ និងសន្តិភាពនិយមនេះហើយ ដែលបានរួមចំណែកពង្រឹងយ៉ាងរឹងមាំ នូវទំនុក ចិត្តខាង នយោបាយរវាងប្រទេសទាំងពីរ និងបង្កើតបានជាគ្រឹះស្ថានដ៏សំខាន់ ដើម្បីធ្វើឱ្យទំនាក់ ទំនងទ្វេភាគីមានការរីកចម្រើនជាលំដាប់ ប្រកបដោយស្ថិរភាព និងចីរភាព។

នៅមុនឈានចូលមកដល់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាធិការបក្ស តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សន កិច្ចនៅប្រទេសវៀតណាម និងមានជំនួបការងារដ៏សំខាន់ជាមួយលោកអគ្គលេខាធិការ តូ ឡឹម។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ស្និទ្ធស្នាល និងទុកចិត្តគ្នា ទៅវិញទៅមក ដែលបង្ហាញយ៉ាងច្បាស់នូវភាពស្អិតរមួតរវាង គណបក្សកាន់ អំណាច ទាំង ពីរ។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ជាក់ស្តែង និងមាន ប្រសិទ្ធភាពលើគ្រប់វិស័យ។ ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ក្នុងពេលខាងមុខ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ នឹងបន្តត្រូវបានពង្រឹង និងពង្រីក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព ក្នុងតំបន់ និងលើសកលលោក។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីថា មិត្តភាពកម្ពុជា-វៀតណាម គឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាល និងមិនអាចកាត់ថ្លៃបាន ដែលត្រូវតែបន្តថែរក្សា ពូនជ្រំ ពង្រឹង និងអភិវឌ្ឍសម្រាប់ដណ្តើម យកទៅឱ្យតំណ បន្តវេននៃជំនាន់ក្រោយៗទៀត។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការបក្ស តូ ឡឹម មកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បំផុតថា វៀតណាមតែងតែចាត់ទុក ទំនាក់ ទំនងវៀតណាម-កម្ពុជា ស្ថិតក្នុងទីតាំងដ៏មានសារៈសំខាន់បំផុត ក្នុងគោលនយោបាយ ការបរទេសរបស់ខ្លួន។ នេះគឺជាព្រឹត្តិការណ៍ដែលត្រូវបានរំពឹងទុកថា នឹងបង្កើតនូវកម្លាំង ចលករថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី មិនត្រឹមតែពង្រីកនូវទំហំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានចូលដល់កម្រិតស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន តាមរយៈការពិនិត្យឡើងវិញ និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហ ប្រតិបត្តិការដែល សម្រេចបាន ព្រមទាំងការឯកភាពលើទិសដៅ និងវិធានការជាក់លាក់នានា ដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ។

ការពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម – កម្ពុជា – ឡាវទន្ទឹមនឹងការជំរុញទំនាក់ទំនងទ្វេភាគី ដំណើរទស្សនកិច្ច របស់លោក អគ្គលេ ខា ធិ ការ បក្ស តូ ឡឹម នៅតែមានអត្ថន័យសារៈសំខាន់ក្នុងការរឹតបន្តឹង និងពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម – កម្ពុជា – ឡាវ។ ទំនាក់ទំនង សាមគ្គីភាពពិសេសរវាងប្រទេសទាំងបីនៅឥណ្ឌូចិន គឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាល និង មិនអាចកាត់ថ្លៃបាន ដែលត្រូវបានកសាងឡើងពីប្រវត្តិសាស្ត្រនៃ ការតស៊ូរួមគ្នា ដើម្បី ឯករាជ្យ សេរីភាព និងសន្តិភាព។

ក្នុងបរិបទថ្មី ការដែលប្រទេសទាំងបីបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នា ទៅវិញទៅមក រួមគ្នាថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម មិនត្រឹមតែបម្រើដល់ផលប្រយោជន៍របស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយ ចីរភាព នៅក្នុង តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាធិការបក្ស តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលបង្ហាញ យ៉ាង រស់រវើកនូវគោលនយោបាយការបរទេសដ៏មានសន្តិភាពនិយម និងសង្គតភាព របស់ វៀតណាម ដែលតែងតែផ្តល់តម្លៃខ្ពស់ និងផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយកម្ពុជា។ ផ្អែកលើមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយកម្រិតខ្ពស់ ភាពស្អិតរមួតរវាងថ្នាក់ ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ និងស្មារតីសាមគ្គីភាពពិសេសរវាងប្រទេសទាំងបី វៀត ណាម-កម្ពុជា-ឡាវ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងទុកថានឹងបើក នូវដំណាក់ កាល អភិវឌ្ឍន៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង រវាង ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ ព្រម ទាំង រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៃតំបន់ អាស៊ីអាគ្នេយ៍ ទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *