កម្ពុជាបដិសេធចោលការចោទប្រកាន់ថា បានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ចូលទឹកដីថៃនៅតាមព្រំដែន

admin By admin February 24, 2026

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីភាគីថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលអះអាងថា កងកម្លាំងកម្ពុជាបានប្រើអាវុធបាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចំនួន ១គ្រាប់ ចូលទៅក្នុងតំបន់ក្បែរចំណុចល្បាតរបស់ថៃ នៅវេលាម៉ោង ៨:៥០នាទីព្រឹក ទល់មុខភូមិសាស្ត្រគោលប្រាំបី (ចាក់ច្រែង) ក្នុងខេត្តព្រះវិហារ។លោកជំទាវបានអះអាងថា ការចោទប្រកាន់នេះ «មិនពិតទេ» ហើយអំពាវនាវឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែន។យោងតាមព័ត៌មានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើងពីខាងភាគីថៃ ក្រុមទំនាក់ទំនងរបស់កម្ពុជា និងថៃ បានទាក់ទងគ្នាភ្លាមៗ ហើយបានបញ្ជាក់ច្បាស់ថា កងកម្លាំងកម្ពុជា «មិនបានបាញ់អ្វីទេ» ដូចការចោទប្រកាន់។ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរព និងអនុវត្តសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាពិសេសសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ធ្នូ ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៦ តុលា ២០២៥ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន។ ក្រសួងក៏បានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មាន កុំចែករំលែកព័ត៌មានមិនពិត ហើយត្រូវទទួលយកតែព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *

Share this content