ប្រសិនបើ Pacquiao យកឈ្នះ Barrios នឹងបំបែកកំណត់ត្រា ជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ WBC វ័យចំណាស់ជាងគេ
ចូលដល់វ័យ ៤៦ ឆ្នាំទៅហើយ ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao នៅតែស្រលាញ់អាជីពជាកីឡាករប្រដាល់ដដែល ការត្រលប់មកលើនេះ មិនមែនជាការប្រកួត Exhibition Show ដូចមុនទៀតទេ តែជាការប្រកួតអាជីព ដណ្ដើមខ្សែក្រវ៉ាត់ពិភពលោក WBC ក្នុងកម្រិតទម្ងន់ ១៤៧ ផោន ឬ ៦៦ គីឡូក្រាម ជាមួយកីឡាករ Marios Barrios។

ដៃគូប្រកួតរបស់ Pacquiao លើកនេះ មិនមែនជាកីឡាករធម្មតានោះទេ Barrios ជាម្ចាស់ខ្សែក្រវ៉ាត់ WBC ដែលនៅវ័យក្មេងទើបតែ ៣០ ឆ្នាំ មានកម្ពស់ ១,៧៧ ម៉ែត្រ មានប្រវត្តិប្រកួតអាជីព ឈ្នះ ២៩ ដង, ចាញ់ ២ ដង និងស្មើ ១ ដង។ ធ្លាប់ចាញ់តែកីឡាករល្អៗប៉ុណ្ណោះ ដូចជា Gervonta Davis (ប្រកួតមិនដែលចាញ់) និងចាញ់ពិន្ទុ Keith Thurman (ដែលធ្លាប់ចាញ់ Pacquiao) ប៉ុន្តែបានយកឈ្នះ Yordenis Ugas ដែលធ្លាប់មានជ័យជំនះលើ Pacquiao កាលពី២០២១។

កំណត់ត្រាប្រកួតចុងក្រោយរបស់ Barrios គឺឈ្នះ ៣ ដង ស្មើ ១ ដង ចំណែក Pacquiao ក្រោយពីចាញ់ពិន្ទុ Yordenis Ugas កាលពីឆ្នាំ២០២១ បានចូលនិវត្តន៍ និងបានមកប្រកួត Exhibition ចំនួន ២ ដង ប៉ុន្តែយើងអាចឃើញថា កម្លាំងដៃ ល្បឿនវៃ និងល្បឿនតាមដៃគូ មិនដូច Pacquiao កាលពី ១០ ឆ្នាំមុនឡើយ។ អញ្ចឹង Pacquiao នឹងអាចយកឈ្នះ Barrios ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នេះបានដែរឬទេ? តាមការអះអាងរបស់ Manny Pacquiao គាត់បានប្រាប់ថា ក្រោយការប្រកួតអាជីពចាញ់កីឡាករ Ugas កាលពី២០២១ គាត់នៅតែមានអារម្មណ៍មិនអស់ចិត្ត នៅតែមានចិត្តស្
