ព្រឹទ្ធសភាអាមេរិកបោះឆ្នោតគាំទ្រឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះក្រុមអ្នកប្រជាធិបតេយ្យខិតខំរារាំង

វ៉ាស៊ីនតោន, សហរដ្ឋអាមេរិក – ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ – ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតបដិសេធសេចក្តីសម្រេចមួយដែលនឹងរារាំងសកម្មភាពយោធាបន្ថែមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថាជាការគាំទ្រដោយប្រយោលចំពោះយុទ្ធនាការយោធាដែលកំពុងដំណើរការ។ការបោះឆ្នោតបានកើតឡើងកាលពីថ្ងៃពុធ ទី៤ ខែមីនា ដោយមានលទ្ធផល ៤៧-៥៣ ដែលភាគច្រើនតាមខ្សែបក្ស។ សេចក្តីសម្រេចនេះ…

អានបន្ត...

កូរ៉េខាងជើងថ្កោលទោសខ្លាំង៖ អាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ជា «ទង្វើបែបក្រុមបងធំ» មិនអាចអត់ឱនបាន!

កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារួមគ្នាខ្នាតធំរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដោយហៅសកម្មភាពនេះថាជា «ទង្វើបែបក្រុមបងធំ» ឬ «អំពើឈ្លានពានបែប gangster-like» និងជាការរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali…

អានបន្ត...

ខាម៉េណីស្លាប់ តែអ៊ីរ៉ង់នៅតែឆេះ! គ្រាប់មីស៊ីលសន្ធឹកសន្ធាប់ស្រោចលើអ៊ីស្រាអែល និងប្រទេសអារ៉ាប់ជាច្រើន

ទីក្រុងតែលអាវីវ (អ៊ីស្រាអែល) – ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦៖ ទោះបីជាមានការបញ្ជាក់ពីការស្លាប់របស់អគ្គមគុទេសក៍អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាម៉េណី ក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដោយ ក៏កងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់នៅតែបន្តបាញ់គ្រាប់មីស៊ីល និងដ្រូនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើគោលដៅនៅអ៊ីស្រាអែល និងប្រទេសអារ៉ាប់ជាច្រើនក្នុងតំបន់ឈូងសមុទ្រពែរ្ស។ការវាយប្រហាររបស់អ៊ីរ៉ង់បានចាប់ផ្តើមជាផ្លូវការតាំងពីយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យទី១ ខែមីនា…

អានបន្ត...

ផ្ទុះឃ្លាំងអាវុធថៃ នៅខេត្តសុរិន្ទ្រ ជាប់ព្រំដែនកម្ពុជាបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ — មានហេតុការណ៍ផ្ទុះកើតឡើងនៅក្នុងឃ្លាំងអាវុធ (armory) នៃកងរាជអាវុធហត្ថព្រំដែន បណ្ឌិត្យសភា ២១ (Border Patrol Police Division 21 – BPPD 21) ក្នុងខេត្តសុរិន្ទ្រ ប្រទេសថៃ។ ការផ្ទុះនេះបានបង្កឱ្យមានភ្លើងឆេះភ្លាមៗនៅក្នុងតំបន់ផ្ទុកអាវុធ។កងទ័ពជើងគោក…

អានបន្ត...

កម្ពុជាបដិសេធចោលការចោទប្រកាន់ថា បានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ចូលទឹកដីថៃនៅតាមព្រំដែន

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីភាគីថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលអះអាងថា កងកម្លាំងកម្ពុជាបានប្រើអាវុធបាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចំនួន ១គ្រាប់ ចូលទៅក្នុងតំបន់ក្បែរចំណុចល្បាតរបស់ថៃ នៅវេលាម៉ោង ៨:៥០នាទីព្រឹក…

អានបន្ត...

ឯកឧត្តម សៅ សុខា បានបង្ហាញពីអារម្មណ៍មោទនភាពសប្បាយ ប៉ុន្តែខ្ញុំអៀនខ្មាស់ក្នុងឱកាសដែលលោកបន្តដឹកនាំសហព័ន្ធធកីឡាបាល់ទាត់កម្ពុជា (FFC)អាណត្តិថ្មី ២០២៦-២០៣០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីអារម្មណ៍ស្មុគស្មាញ និងការឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីដំណើរការរបស់ខ្លួនក្នុងវិស័យបាល់ទាត់កម្ពុជា ក្នុងឱកាសដែលលោកបន្តដឹកនាំសហព័ន្ធអាណត្តិថ្មី ២០២៦-២០៣០។លោកបានមានប្រសាសន៍ថា៖ «ឆ្នាំនេះគឺ ២០ឆ្នាំគត់ដែលខ្ញុំចាប់ផ្ដើមចូលរួមនៅក្នុងវិស័យកីឡាបាល់ទាត់ ខ្ញុំមានការអៀនខ្មាស់… ខ្ញុំមានមោទនភាពសប្បាយ ប៉ុន្តែខ្ញុំអៀនខ្មាស់។ ខ្ញុំសប្បាយត្រង់ថានៅពេលដែលខ្ញុំចាប់ផ្ដើមបាល់ទាត់ នៅកម្ពុជាមានទីលានបាល់ទាត់តែនៅពហុកីឡដ្ឋានជាតិមួយគត់ មកទល់ថ្ងៃនេះយើងមានសកម្មភាពកីឡាបាល់ទាត់ទូទាំងប្រទេស ប៉ុន្តែរឿងដែលធ្វើមិនទាន់បានគឺ ការយកពានរង្វាន់មួយយកមកឱ្យអ្នកគាំទ្រ…

អានបន្ត...

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនសង្ស័យម្នាក់ជាជនជាតិប៉ាគីស្ថាន ពាក់ព័ន្ធករណីឃាតកម្ម

ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា…

អានបន្ត...

សម្ដេចហ៊ុន ម៉ាណែត ប្រាប់ Reuters ថា ៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅនៅក្នុងតំបន់ជាច្រើន ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជួយសម្របសម្រួលកាលពីចុងឆ្នាំ២០២៥ក៏ដោយ។សម្តេចបានលើកឡើងថា «យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារតែឯកតោភាគីទៅទៀត»។ សម្តេចបានបន្ថែមទៀតថា ទាហានថៃបានដំឡើងទូកុងតឺន័រ…

អានបន្ត...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី តែសម្រាប់រាជរដ្ឋាភិបាលរាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ២០២៦ ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅ OCIC ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បញ្ហាព្រំដែនមិនទាន់ចប់ គឺមិនអាចលើកយកពីវិធានក្នុងការដោះស្រាយមកលម្អិតជាសាធារណៈបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ចង់បញ្ជាក់ជូនគឺសម្រាប់រាជរដ្ឋាភិបាលតាំងពីដើមទីមក តាំងពីការផ្ទុះអាវុធលើកទី១ គឺរឿងទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់កិច្ចការព្រំដែនជារឿងលំបាក ហើយស្ថានភាពវិវត្តន៍ប្រែប្រួលលឿនណាស់ ទាមទារអត់ធ្មត់និងត្រូវប្រើរយៈពេលវែងសម្រាប់ដោះស្រាយ ពីព្រោះបញ្ហាព្រំដែនអន្តរជាតិ ពាក់ព័ន្ធរវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយរាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

អានបន្ត...

សម្ដេចធិបតី៖ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយសិស្សនិន្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរនេះ សូមអបអរសាទរចំពោះក្មួយៗជ័យលាភីសិស្សនិទ្ទេស A​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ទាំងអស់ក្នុងឆ្នាំ២០២៥។ លទ្ធផលសិស្សនិទ្ទេសA សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស​ និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ។ លទ្ធផលកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥ មានការប្រែប្រួលរីកចម្រើនគួឱ្យកត់សម្គាល់។ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ និងលើក ទី២ មានបេក្ខជនទទួលបានជ័យលាភីនិទ្ទេស A មានតែចំនួន ១១នាក់តែប៉ុណ្ណោះ។រហូតដល់ឆ្នាំ២០២៥នេះ ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ បេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦% និងមានបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី១០ កុម្ភៈ ២០២៦

អានបន្ត...

Share this content