FIFA បានព្យួរការពិន័យកាតក្រហមពីកីឡាករ Folarin Balogun វិញ បន្ទាប់ពី Trump ទូរស័ព្ទទៅ FIFA!

យោងតាមរបាយការណ៍ពីប្រភពផ្សេងៗ រួមទាំង The New York Times និង AP ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍ដោយទូរស័ព្ទទៅលោក Gianni Infantino ប្រធាន FIFA ដើម្បីស្នើសុំពិនិត្យឡើងវិញនូវកាតក្រហមរបស់ខ្សែប្រយុទ្ធ Folarin Balogun។…

អានបន្ត...

ជនសង្ស័យ ៤នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន រកឃើញសាកសពកប់ក្នុងរណ្តៅលូមានចាក់បេតុងពីលើ

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មគិតទុកជាមុន។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ បានចូលរួមអំពេីឃាតកម្មជនរងគ្រោះ ២នាក់ (ជាស្ត្រីភេទទីបី) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៣០នាទី…

អានបន្ត...

ក្ដៅៗ៖ ក្រសួងសុខាភិបាលកម្ពុជា រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ចំនួន ១ករណី ណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ចំនួន ១ករណី ដែលត្រូវបានរកឃើញកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ករណីនេះត្រូវបានរកឃើញតាមរយៈប្រព័ន្ធឃ្លាំមើលជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។ វីរុសបំប្លែងថ្មី NB.1.8.1 មានលក្ខណៈឆ្លងរាលដាលលឿន ប៉ុន្តែបច្ចុប្បន្នមិនទាន់មានភស្តុតាងថា វាបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់ច្រើនជាងប្រភេទមុនៗឡើយ។ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ស្ថានការណ៍នៅពេលនេះនៅតែស្ថិតក្រោមការគ្រប់គ្រង…

អានបន្ត...

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្មគិតទុកជាមុននៅឆ្នេរអូត្រេះ២

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ ក្នុងករណីឃាតកម្មគិតទុកជាមុន ដោយសម្លាប់ស្ត្រីរងគ្រោះ ដោយសារជម្លោះស្នេហា (ស្រីស្រឡាញ់ស្រី)។ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចចុងឆ្នេរអូត្រេះ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនរងគ្រោះត្រូវបានជនល្មើសប្រើកាំបិតអារក សម្លាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង ស្រីនិច្ច អាយុ២២ឆ្នាំ…

អានបន្ត...

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សា រួមគំនិតលួចលុយភ្ញៀវជនជាតិជប៉ុន បន្តតាមចាប់បុគ្គលិកស្រីដើម្បីអនុវត្តច្បាប់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាមួយកន្លែង ពាក់ព័ន្ធនឹងករណីរួមគំនិតលាក់លុយ ដែលបុគ្គលិកស្រីម៉ាស្សាបានលួចពីភ្ញៀវជនជាតិជប៉ុន។ លុយដែលត្រូវបានលួចនោះ ត្រូវបានដកហូតមកវិញ ដើម្បីប្រគល់ជូនជនរងគ្រោះ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅពេលជនជាតិជប៉ុនប្រុសស្រីពីរនាក់ បានចូលទៅម៉ាស្សានៅហាងមួយកន្លែងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ក្នុងអំឡុងពេលម៉ាស្សា បុគ្គលិកស្រីម្នាក់បានលួចយកលុយពីស្ត្រីជនជាតិជប៉ុនចំនួន ២០.០០០ យ៉េនជប៉ុន (ប្រហែលជាង ១០០ ដុល្លារអាមេរិក)។នៅពេលមានការភ្ញាក់ផ្អើល…

អានបន្ត...